Training course on gender-based response to violence against victims

កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារនៃគម្រោងUrban របស់អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដល់ជនរងគ្រោះ និងអ្នកប្រើប្រាស់អំពើហិង្សា ដែលចូលរួមដោយសមាជិករស់នៅក្នុងសហគមន៍គោលដៅចំនួន៤សហគមន៍ រួមមានសហគមន៍ ភូមិ៥ ស្មសាន ស្ត្រីឃ្លាំងសាំង បុរីសន្តិភាព។ សម្រាប់វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ឲ្យសមាជិកយល់ដឹងពីភាពខុសគ្នារវាងយេនឌ័រ ភេទ សមភាព សមធម៌យេនឌ័រ និយមន័យអំពើហិង្សាផ្អែកលើយេនឌ័រ និង អំពើហិង្សាក្នុងគ្រួសារ។ ជាពិសេស សមាជិកអាចកំណត់ពីទម្រង់ផ្សេងៗនៃអំពើហិង្សាក្នុងគ្រសារ អាចកំណត់ពីមូលហេតុ ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការធ្វើអន្តរាគមន៍ និងផ្លាស់ប្តូរផ្នត់គំនិតដើម្បីបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ។

គម្រោងការឆ្លើយតបចម្រុះលើការបង្ការនិងការគាំពារចំពោះកូវីដ-១៩សម្រាប់សហគមន៍ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ
គាំទ្រដោយសហភាពអ៊ឺរ៉ុបនិងអង្គការភីន

===
Last week, Urban Urban Development Working Group of Urban Poor Women organized a training course on gender-based response to violence against victims and users of violence involving members of four target communities. Communities include the community of Phum 5, Smor San, Strey KlangSang, Borey Santepheap. The purpose of this training is to help members understand the differences between gender, gender equality, gender equality, definition of gender-based violence and domestic violence. In particular, members can identify different forms of domestic violence, identify the causes and effects of domestic violence, intervene, and change attitudes to stop domestic violence.

Integrated Covid-19 Response for Poor Urban Settings in Phnom Penh Project
Funded by European union and People in need Cambodia