The counselor and member of 6 communities
នេះជាវគ្គចុងក្រោយនៃកម្មវិធីបណ្តុះបណ្តាលស្តីពី ចំណេះដឹងហិរញ្ញវត្ថុគ្រួសារ ការអភិវឌ្ឍ និងការពង្រឹងអាជីវកម្ម កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
ជនបង្គោល និងសមាជិកក្រុមជួយខ្លួនឯងនៃសហគមន៍គោលដៅទាំង៦ រួមមាន៖ ផ្លូវរថភ្លើង កៅពីរ ច្រាំងចំរេះ២ក្រុម២ បុរីមិត្តភាព រួមមិត្ត និងភូមិ១៧ បានចូលរួម ដើម្បីទទួលចំណេះដឹងពីវិធីសាស្ត្រ បង្កើនគំនិតអាជីវកម្ម ការពង្រីកអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការដោះស្រាយបំណុល និងការសន្សំ។ លើសពីនេះ ពួកគាត់អាចយល់ដឹងបន្ថែម ជាមួយនឹងគំនិតអាជីវកម្មដែលមានរចនាសម្ព័ន្ធកាន់តែច្រើន និងជំនាញផ្សេងៗដែលពួកគាត់ធ្លាប់ទទួលបានដើម្បីឈានទៅដល់ការដោះស្រាយបញ្ហាជីវភាពគ្រួសារ និងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។
សូមអរគុណដល់អ្នកគ្រូ ម៉ើ សុខជា ដែលបានសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលទាំង៧របស់យើង
សកម្មភាពនេះអាចប្រព្រឹត្តិទៅបានក្រោមការគាំទ្រថវិការដោយ សហភាពអ៊ឺរ៉ុប តាមរយៈអង្គការភីនប្រចាំកម្ពុជា
===
On the 14 December 2022, The counselor and member of 6 communities such as: Plov Rot Plerng, Kav Pi, Chrang Chomres2 Group2, Borey Mitapheab, Romit, Phum17 are participate to gain knowledge on how to increase business ideas, business expansion, financial management, debt settlement and savings. In addition, they can better understand with more structured business ideas and skills that they have acquired in order to solve family life problems and reduce domestic violence.
We would like to thank Mrs. Mery Sokchea, facilitator of these trainings.
This activity is funded by the European Union and People in Need Cambodia.