The Child Protection Training course
កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារ ជាវគ្គបណ្តុះបណ្តាលមួយក្នុងចំណោមវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុងបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមការងារអង្គការប្រជាជនអភិវឌ្ឍន៍សហគមន៍ (អ.ប.អ.ស) និងជនបង្គោលស.គគោលដៅ សំដៅលើកកម្ពស់ចំណេះដឹងក្នុងកិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងការទប់ស្កាត់ការរំលោភបំពានលើកុមារនៅក្នុងស.គ។ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៤៣នាក់ ស្រី៣៤នាក់ ប្រុស៩នាក់ ស.គ៣៥នាក់ ស្រី២៧នាក់ ប្រុស៨ បុគ្គលិកចំនួន៦នាក់ ស្រី៦ គ្រូបណ្តុះបណ្តាល២រូប ស្រី១ ប្រុស១។ សកម្មភាពនេះអាចប្រព្រឹត្តទៅបានតាមរយៈការគាំទ្រថវិការដោយ មូលនិធិស្ត្រីក្នុងខ្សែសង្វាក់ផលិតកម្មសកល។
===
On 18-20 September 2024, The Child Protection Training course is one of the training courses organized by Urban Poor Women Development Organization with the aim of strengthening the capacity of the People Organization Community Development (POCD) working group and community leader. The object of this training is to increase knowledge in child protection, positive parenting and prevention of child abuse in the target slum communities in Phnom Penh. With a total of 43 participants, 34 females, 9 males, 35 females, 27 females, 27 males, 8 staff, 6 females, 6 trainers, 2 females, 1 male. This can be done through supported from The Resilience Fund for Women in Global Value Chains.