The capacity building workshop on “Leadership and Advocacy skill"

ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី អង្គការដៃគូរនៃគម្រោង CLESIDRA មានអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង(UPWD) និងអង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការស្វែងរកការគាំទ្រ(ការតស៊ូមតិ) ទៅដល់អ្នកចូលរួមដែលមានចំនួន ៧២នាក់ ស្រី ៣៦នាក់ ។អ្នកចូលរួមមកពីឃុំ ចំនួន ១៩ ឃុំ និងសង្កាត់ចំនួន ២ ដែលស្ថិតក្នុងស្រុកចំនួន ៨ នៃខេត្តរតនគិរី។ សមាសភាពអ្នកចូលរួមមាន តំណាងសហគមន៍ដែលតំណាងឲ្យខ្សែសង្វាក់ផលិតកម្មទាំងបួន រួមមាន សហគមន៍ស្រូវ សហគមន៍ក្រុមដំឡូងមី សហគមន៍ក្រុមស្វាយចំន្ទី និងសហគមន៍អេកូទេសចរណ៍, អង្គការដៃគូ, វិស័យឯកជន, និងអាជ្ញាធរ។ 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមអំពីជំនាញ ”ភាពជាអ្នកដឹកនាំ និងការស្វែងរកការគាំទ្រ” ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់៖ 
•ប្រើប្រាស់សមត្ថភាព និងជំនាញរបស់ខ្លួនដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន។
•មានសមត្ថភាពក្នុងការស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធដើម្បីឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការក្នុងសហគមន៍របស់ខ្លួន ។
•អាចចូលរួមយ៉ាងសកម្មក្នុងសេចក្ដីសម្រេចចិត្ត និងកិច្ចសន្ទនាពហុភាគីដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម និងចូលរួមក្នុងការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន។

សកម្មភាពនេះស្ថិតក្នុងគម្រោង CLESIDRA "ការចងបណ្ដាញ និងការពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍសង្គមបែបបរិយាបន្នក្នុងខេត្តរតនគិរី។ " គាំទ្រដោយសហភាពអ៊ឺរ៉ុប និងអនុវត្តដោយអង្គការ FELCOS Umbria, ILS DEDA, អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV), និងអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង(UPWD)

[English]
From 23 to 26 September 2024, Urban Poor Women Development (UPWD) and  Building Community Vioces(BCV) co-organized a capacity building workshop on “Leadership and Advocacy skill” at Build Bright University, Ratanakiri Province. There were 72 participants (36 females) joined the workshop. The participants composed of representatives from associations of the four value chains (rice, casava, cashew nuts, and eco-tourism), partner NGOs, private sector, and local authority. The participants are from 19 communes and two Sangkat located in 8 different districts in Ratanakiri Province. 

The capacity building workshop aims to strengthen and boost Civil Society Organizations’ capacity on Advocacy and Leadership skills to enable them to:
•Use their skills to build and upgrade their organization, and fully take lead/manage their organization
•Be able to seek supports from relevant stakeholders in regards to their needs and concerns 
•Be able to actively participate in decision making process and multi-stakeholder dialogue for tackling socio-economic challenges and advancing sustainable and inclusive development.

This activity is under CLESIDRA Project "Civil Society Links and Empowerment for Socially Inclusive Development in Ratanakkiri", supported by the European Union and implemented by FELCOS Umbria, ILS DEDA,  Urban Poor Women Development (UPWD), and Building Community Vioces(BCV).

An image

An image

An image