The capacity building workshop on "Communication Skills"

កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង(UPWD) និងអង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV) បានសហការរៀបចំវគ្គបណ្ដុះបណ្ដលកសាងសមត្ថភាពស្ដីពី ””ជំនាញទំនាក់ទំនង”” ទៅកាន់ក្រុមគោលដៅដែលមានទាំងយុវជន មកពីសហគមន៍ស្រូវ ដំឡូងមី ស្វាយចន្ទី អេកូទេសចរណ៍ អង្គការដៃគូ សាកលវិទ្យាល័យ និងអាជ្ញាធរ ក្នុងខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបចំនួន១២០ នាក់ និងស្រី ៦៤ នាក់។ 

វគ្គបណ្ដុះបណ្ដាលនេះ ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពសង្គមស៊ីវិល និងពង្រឹងការយល់ដឹងបន្ថែមពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃការទំនាក់ទំនង។ លើសពីនេះ វាក៏ជាឱកាសដែលសិក្ខាកាមទាំងអស់បានបង្ហាញនូវតម្រូវការចាំបាច់នៃវគ្គបណ្ដុះបណ្ដាលផ្សេងទៀតដែលពួកគេត្រូវការដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនក៏ដូចជាសហគមន៍របស់ពួកគេ។ 

តាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃនេះ យើងសង្កេតឃើញថា សិក្ខាកាមទាំងអស់បានសំដែងនូវាការពេញចិត្តចំពោះវគ្គបណ្ដុះបណ្ដាលនេះ ហើយសិក្ខាកាមទាំងអស់បានកើនចំណេះដឹង ពី១៥% ទៅ៤៥%។ លើសពីនេះទៅទៀត យើងក៏បានរកឃើញនូវវគ្គបណ្ដុះបណ្ដាលដែលសិក្ខាកាមចង់បាននាពេលអនាគត ដែលមានជំនាញសំខាន់ៗដូចជា៖ 
1)ការតស៊ូមតិ
2)ភាពជាអ្នកដឹកនាំ
3)ការបង្កើតគម្រោង និងការកៀរគរធនធាន
4)ការអភិវឌ្ឍសហគមន៍
5)សហគ្រិនភាព
6)ការរៀបចំផែនការអាជីវកម្ម
7)និងការគ្រប់គ្រងហិរញ្ញវត្ថុ

សកម្មភាពនេះស្ថិតក្នុងគម្រោង CLESIDRA "ការចងបណ្ដាញ និងការពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍសង្គមបែបបរិយាបន្នក្នុងខេត្តរតនគិរី " គាំទ្រដោយសហភាពអ៊ឺរ៉ុប និងអនុវត្តដោយអង្គការ FELCOS Umbria, ILS DEDA, អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV), និងអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង(UPWD)

[English]
On 26 June 2024, Urban Poor Women Development (UPWD) and  Building Community Voices (BCV) co-organized a capacity building workshop on "Communication Skills" to target groups including youth from rice association, cassava association, cashew nuts association, eco-tourism association, partner organizations, universities, and authorities in Ratanakkiri Province with a total of 120 participants and 64 females. 

This capacity building workshop is the foundation to strengthen Civil Society’s capacity on communication skill. In addition, it is also an opportunity for participants to demonstrate the capacity development they need to strengthen their capacity and their community.

Through this one-day training workshop, we observed that all the trainees expressed satisfaction with the training and all the trainees increased their knowledge from 15% to 45%. Moreover, we also identified the next capacity development that participants need such as: 
1)Advocacy
2)Leadership
3)Project formulation and Fundraising 
4)Community Development
5)Entrepreneurship
6)Business Planning
7)and financial management

This activity is under CLESIDRA Project "Civil Society Links and Empowerment for Socially Inclusive Development in Ratanakkiri", supported by the European Union and implemented by FELCOS Umbria, ILS DEDA,  Urban Poor Women Development (UPWD), and Building Community Vioces (BCV).

An image

An image

An image

An image