The Basic of Disaster Risk Management
កាលពីថ្ងៃទី៥,៦ ខែតុលា ឆ្នាំ២០២៣ នៅព្រះវិហារដំណឹងល្អ អង្គការអភិវឌ្ឍន៍ស្ដ្រីក្រីក្រក្នុងទីក្រុង(UPWD) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ” ដល់សហគមន៍គោកដៅ និងមន្ត្រីសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចៅសង្កាត់ និងមេភូមិក្នុងតំបន់គោលដៅស្ថិតក្នុងខណ្ឌចំនួន៥ សង្កាត់ចំនួន៦ និង សហគមន៍ចំនួន៩ មានអ្នកចូលរួមសរុប ៣៨នាក់ ស្រី ២៤ នាក់ ប្រុស១៤ នាក់។ ក្នុងនោះមានសមាសភាពមកពីសហគមន៍ចំនួន ១៤ នាក់ ស្រី៩នាក់, មកពីអាជ្ញាធរ ៨នាក់ ស្រី១នាក់, បុគ្គលិកUPWD ៣នាក់, ក្រុមការងារPOCD ១១នាក់ ស្រី១០នាក់ ប្រុស១នាក់,និងគ្រូសម្របសម្រួល ២នាក់ ប្រុស២នាក់។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង៖
• ពង្រឹងសមត្ថភាពអាជ្ញាធរឃុំ/សង្កាត់ឲ្យបានយល់ច្បាស់អំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្នុងមូលដ្ឋាន
• សិក្សាពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ និងតំបន់សុវត្តិភាពសហគមន៍ងាយរងគ្រោះ
•វិធីសាស្ត្រប្រមូលចងក្រងនូវព័ត៌មានដែលទាក់ទងនឹងហានិភ័យគ្រោះមហន្តរាយសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនទីហានិភ័យក្នុងមូលដ្ឋាន និងរៀបចំកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។
សកម្មភាពនេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រថវិការពី Misereor/KZE។
[English]
From October 5th – 6th, 2023, at Good News of Jesus Church, Urban Poor Women Development (UPWD) organized a training on "The Basic of Disaster Risk Management" for community members and authorities at village and commune level in 9 target communities located in 6 communes of 5 different districts/Khan. There were 38 participants (24 females) joined. The participants composed of 14 people (9 female) from target communities, 8 of local authorities, 3 of UPWD staff, 11 of Core POCD members, and 2 facilitators/trainers.
The training aims to:
• Strengthen the capacity of authorities at commune level to fully understand their roles and responsibilities as Commune Committee Disaster Management.
• Study about disaster risk management mechanisms from national to subnational level, and also set or identify the safety areas for vulnerable communities.
• Methodologies to gather and compile information related to any disasters in order to mapping the areas that disaster may occur, and the plan to prevent or respond to any emergencies.
This activity is supported by Misereor/KZE.