Support POCD for implementing their project and working with grassroot level

សកម្មភាពគាំទ្រក្រុម POCD ស្នូលចុះសម្របសម្រួលកិច្ចប្រជុំតាមសហគមន៍

ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមPOCD ចំនួន១១នាក់បានចុះជួយសម្របសម្រួលកិច្ចប្រជុំ បង្វឹកពង្រឹងសមត្ថភាព និងចុះប្រមូលព័ត៌មាននៅតាមសហគមន៍គោលដៅទាំង៣១បានចំនួន១៥០ដង ដើម្បីជួយសម្របសម្រួលប្រជុំ,បង្វឹកជនបង្គោលសរសេរកំណត់ហេតុប្រជុំ សរសេរបាយការណ៍ ធ្វើផែនការ ពន្យល់ឲ្យពួកគាត់ចេះវិភាគ និងកំណត់បញ្ហា និងដោះស្រាយបញ្ហាក្នុងសហគមន៍ និងសម្របសម្រួលពីរបៀបទំនាក់ទំនងទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធនានាឲ្យជួយគាំទ្រ។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពតំណាងសហគមន៍ និងសមាជិកឲ្យមានភាពក្លាហានក្នុងការចូលរួម ដោះស្រាយបញ្ហានៅក្នុងសហគមន៍។ 

សកម្មភាពនេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រថវិកាពី Misereor/KZE។ 


[English] 
Support POCD for implementing their project and working with grassroot level

Start from September 2023 to August 2024, 11 of POCD members went to work with 31 target communities 150 times to help community leaders to facilitate community meetings, gather project information, and also to train community leaders how to write report or take minutes, do activity planning, identify community’s problems/challenges and find solution to solve the problems, and also how to communicate and seek support from local authorities and relevant stakeholders. 

This activity aimed to strengthen the capacity of community leaders and community members to be able to participate and solve any problems or challenges in their communities. 

This activity is supported by Misereor/KZE.