Providing basic psychological counseling to UPWD staff and partner organizations.

ក្នុងសប្តាហ៍នេះ អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពជំនាញផ្តល់ប្រឹក្សាយោបល់ជាមូលដ្ឋានបែបចិត្តសាស្ត្រ ដល់បុគ្គលិក និងអង្គការដៃគូ របស់យើង។ វគ្គនេះផ្តោតជាសំខាន់ លើការពង្រឹងសមត្ថភាពបន្ថែមក្នុងការកំណត់បញ្ហាដែលអតិថិជនត្រូវការឲ្យជួយ ឲ្យពួកគាត់បញ្ចេញអារម្មណ៍ ទាក់ទងនឹងបញ្ហារបស់ខ្លួន ជួយឲ្យពួកគាត់ស្វែងរកដំណោះស្រាយ ឬការគាំទ្រដោយសមស្របដើម្បីឲ្យពួគគាត់ទទួលបានភាពប្រសើរឡើង។ ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ យើងបានទទួលការសម្របសម្រួល ពីអ្នកជំនាញចិត្តសាស្ត្រពីអង្គការ TPO Cambodiaផងដែរ។

យើងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់មូលនិធិ សហភាពអ៊ឺរ៉ុប និងគាំទ្រសកម្មភាពដោយ អង្គការភីនប្រចាំកម្ពុជា ដែលបានធ្វើឲ្យមានវគ្គនេះប្រព្រឹត្តទៅបាន។

===

In this week Urban Poor Women Development Organization was facilitated Capacity building, providing basic psychological counseling to our staff and partner organizations. This course focuses on strengthening the ability to identify problems that clients need to help them express their feelings about their problems, help them find appropriate solutions or support to help them improve or appropriate support for their improvement. In this training course, we also received the facilitation of psychologists from TPO Cambodia.

We would like to thank the owners of the European Union Fund and the support of People in Need Cambodia for making this event possible.

An image

An image