ការលើកកម្ពស់ចំណេះដឹងស្តីពីការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការការពារកុមារដល់សមាជិកសហគមន៍ ចំរើន និង ស្មសាន្ត
ការលើកកម្ពស់ចំណេះដឹងស្តីពីការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការការពារកុមារដល់សមាជិកសហគមន៍ ចំរើន និង ស្មសាន្ត
...........
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ជាលើកទី២ហើយ ដែលក្រុមការងារអង្គការUPWD នៃគម្រោង Urban បានបន្តសកម្មភាពផ្តល់ចំណេះដឹងដល់សមាជិកសហគមន៍ដែលធ្លាប់បានរស់នៅប៉ះពាល់សុខមាលភាព និងឥរិយាបថក្នុងកំឡុងស្ថានភាពដែលមានជំងឺកូវីដ-១៩រ រាតត្បាតខ្លាំង។ ការលើកកម្ពស់ចំណេះដឹងទាំងទងនឹងការឆ្លើយតប និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារកុមារ បានផ្តល់ឲ្យពួកគាត់អាចទទួលបាននូវផ្នត់គំនិតថ្មីស្តីពីភាពលំអៀងនៃយេនឌ័រ និងអំពើហិង្សាជាដើម។ សមាជិកសហគមន៍អាចពង្រឹងសមត្ថភាពខ្លួនបន្ថែម តាមរយៈការពិភាក្សាក្រុមតូច និងការធ្វើបទបង្ហាញក្រុម ដើម្បីអាចឲ្យពួកគាត់មានការអភិវឌ្ឍខ្លួនផ្នែកចំណេះដឹង និងការចូលរួមក្នុងសកម្មភាពនេះ។
សកម្មភាពនេះទទួលបានជំនួយថវិការដោយ សហភាពអ៊ឺរ៉ុប តាមរយៈអង្គការភីនប្រចាំកម្ពុជា។
===
On the 19th December 2022, is the second time that the Urban Project, UPWD team has continued to educate community members who have been affected by the health and behavior of the Covid-19 pandemic. Raising awareness about both responding to and preventing domestic violence and protecting children has given them new perspectives on gender bias and violence. Community members can further strengthen their capacity through small group discussions and group presentations to enable them to develop their knowledge and participation in this activity.
This activity is funded by the European Union through People in Need Cambodia.