Support community leaders to conduct pre-meeting before conducting Commune Investment plan (CIP)

កិច្ចប្រជុំរៀបចំផែនការអំពីបញ្ហា តម្រូវការរបស់សហគមន៍ ដើម្បីដាក់បញ្ចូលក្នុងផែនការវិនិយោគឃុំ/សង្កាត់

ថ្ងៃទី២២-២៣ ខែឧសភា ២០២៤ នៅព្រះវិហារដំណឹងល្អ អង្គការអភិវឌ្ឍន៍ស្ដ្រីក្រីក្រក្នុងទីក្រុង(UPWD) បានរៀបចំកិច្ចប្រជុំពិភាក្សាធ្វើផែនការ តម្រូវការសហគមន៍សម្រាប់ដាក់បញ្ជូលផែនការវិនិយោគរំកិល ឃុំ/សង្កាត់ ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុប៨០នាក់ប្រុស១១នាក់ ដែលមកពី២៩សហគមន៍ និងបុគ្គលិកអង្គការUPWD ៥នាក់ ប្រុស១នាក់។ 

គោលបំណង៖
•  ដើម្បីប្រជុំពិភាក្សារកមើលបញ្ហាតម្រូវការរបស់សហគមន៍
•  ជ្រើសរើសបញ្ហាអាទិភាពរបស់សហគមន៍ សម្រាប់ដាក់បញ្ចូលក្នុងផែនការវិនិយោគ ឃុំ/សង្កាត់ ឆ្នាំ២០២៥
•  ចែករំលែកចំណេះដឹង និងព័ត៌មានថ្មីៗពីសហគមន៍ដៃគូ
•  បង្កើនការទំនាក់ទំនងល្អរវាងសហគមន៍ និងសហគមន៍
ក្នុងការប្រជុំពិភាក្សានេះសហគមន៍បានពិភាក្សារកឃើញបញ្ហា តម្រូវការចំនួន១៩ត្រៀមដាក់បញ្ចូលក្នុងផែនការវិនិយោគឃុំ/សង្កាត់ឆ្នាំ ២០២៥។

សកម្មភាពនេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រថវិកាពី Misereor/KZE។

[English]
Support community leaders to conduct pre-meeting before conducting Commune Investment plan (CIP) 

On 22nd and 23rd May, 2024, at Good News of Jesus Church, Urban Poor Women Development (UPWD) conducted a Commune Investment Plan (CIP) pre-meeting with community leaders to identify community needs and challenges/problems to include in Commune Investment Plan (CIP) for the year 2025. There were 80 participants (11 males) joined. The participants composed of community leaders/representatives from 29 communities and 5 of UPWD staff. 

The meeting aimed to: 
•  Discuss and identify community’s needs and challenge/problems.  
•  Prioritize community’s needs challenges to include in Commune Investment Plan (CIP) for the year 2025
•  Sharing knowledge and information with other communities 
•  Strengthen good relationship between communities 

During the meeting, there were 19 of communities’ needs and challenges were identified, and the communities’ needs and challenges will be included in the Commune Investment Plan 2025. 

This activity is supported by Misereor/KZE.